រំដួលក្រចេះ ច្រៀងដោយ៖ ធឿន បុរី | Romduol Kratie by Thoeun Borey
រំដួលក្រចេះ ច្រៀងដោយ៖ ធឿន បុរី | Romduol Kratie by Thoeun Borey
67.5K
Play Count
04:47
Duration
Audio Description
រំដួលក្រចេះ ច្រៀងដោយ៖ ធឿន បុរី | Romduol Kratie by Thoeun Borey បទនេះ ពេលខ្លះមានអ្នកច្រឡប់ហៅថា ក្រចេះភ្នំពេញ (Kraches/Kratie Phnom Penh) តែតាមពិតបទនេះមានចំណងជើងដើមថា រំដួលក្រចេះទេ។ ម្ចាស់ដើមបទនេះគឺលោកកែវសារ៉ាត។ ប្អូន ធឿន បុរី គឺជាបេក្ខជនប្រលងចម្រៀងដ៏ឆ្នើម និងមានទេព្យកោសល្យម្នាក់ នៅក្នុងកម្មវិធី Cambodian Idol 2015។ ទស្សនិកជនជាច្រើនតែងសរសើរប្អូនថាគឺជាលោកកែវសារ៉ាត់ទី២។ ពួកយើងសង្ឃឹមថា ប្អូន ធឿន បុរី នឹងបន្តខិតខំប្រឹងប្រែន សម្រេចក្តីស្រមៃរបស់ខ្លួន និងដើរតួជា idol របស់ក្មេងៗ និងទស្សនិកជនបន្តទៀត។ www.CamDream.net គឺជាគេហទំព័រចែករំលែកចំនេះដឹង និងបណ្តុះបណ្តាលសមត្ថភាពកូនខ្មែរជំនាន់ក្រោយឲ្យក្លាយជាយុវជនដែរពោរពេញដោយក្តីស្រមៃខ្ពស់ និងហ៊ានដើរទៅរកក្តីស្រមៃនោះជាមួយនឹងភាពជឿជាក់។ យើងក៏មានបេសក្កកម្មក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយ សិល្បៈ វប្បធម៌ ចម្រៀងខ្មែរផងដែរ។ ================= Lyric បារូល៖ រំដួលក្រចេះ ================= ១. រំដួលក្រចេះ អូនដុះឆ្ងាយក្រុង បេះដូងបងលង់ សម្រស់ផូផង់ប្រឹមប្រិយ៍ សម្បុរស្រអែមចិត្តភក្តី រាប់រកមេត្រីញញឹមរាក់ទាក់ រកគ្នា...។ ២. ពេលខ្លីថ្ងៃឆាប់ប្រញាប់លឿនទៅ បងមិនបាននៅ ទុក្ខព្រួយសោកសៅគ្រាំគ្រា នឹកណាស់ មិនហ៊ាន ហាមាត់លា ទឹកភ្នែកខ្លោចផ្សា ចាកចោលរំដួលក្រពុំ...។ R. ឱ.!ផ្ទៃទន្លេ ជាកេរ្ត៍ធម្មជាតិ ខ្លែងហើយព្រោងព្រាតរលក់គ្រាំៗ ខ្យល់បក់បោកដើមគគីររេរាំ ខ្យល់អើយខ្ញុំផ្តាំទៅរំដួលផង...។ ៣. ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយ ឲ្យពរសប្បាយឥតហ្មង បើសិនបេះបានរំដួលទាំងទង លាក់ភ្នែកអ្នកផង ទុក្ខក្នុងបេះដូង សម្ងាត់...។ 🎶🎶🎶 ភ្លេង🎶🎶🎶 សូមជួយ Subscribe ដើម្បីទទួលបានចម្រៀងថ្មីៗ។ 🎶🎶🎶 ភ្លេង🎶🎶🎶 R. ឱ.!ផ្ទៃទន្លេ ជាកេរ្ត៍ធម្មជាតិ ខ្លែងហើយព្រោងព្រាតរលក់គ្រាំៗ ខ្យល់បក់បោកដើមគគីររេរាំ ខ្យល់អើយខ្ញុំផ្តាំទៅរំដួលផង...។ ៣. ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយ ឲ្យពរសប្បាយឥតហ្មង បើសិនបេះបានរំដួលទាំងទង លាក់ភ្នែកអ្នកផង ទុក្ខក្នុងបេះដូង សម្ងាត់...។